គន្លឹះស្នេហា ១០ចំណុច ដែលគូស្នេហ៍គ្រប់រូបគួរយកមកប្រើ នៃវិន័យស្នេហាទាំងអស់នេះ!

គ្រប់គ្នាគឺសុទ្ធតែត្រូវការស្នេហា សេចក្ដីស្រឡាញ់ ថែរក្សា ផ្ដល់នូវភាពកក់ក្ដៅ ចំពោះមនុស្សដែលអ្នកស្រឡាញ់ ដើម្បីអាចបន្តដំណើរជីវិតទៅមុខ ដោយភាពពេញលេញ និងសំបូរសប្បាយជានិរន្ត ប៉ុន្តែតើមានមនុស្សប៉ុន្មានអ្នក ដែលអាចស្រឡាញ់គ្នា និងថែទាំសេចក្តីស្នេហាឱ្យបានស្ថិតស្ថេរយូរអង្វែងនោះ? វាមិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ការរឹតចំណងស្នេហារវាងគ្នាឲ្យបានស្ថិតស្ថេរនោះ ពីព្រោះមនុស្សម្នាក់ៗសុទ្ធមានសិទ្ធសេរីភាពនៅក្នុងការជ្រើសរើស ទទួល ឬក៏បាត់បង់គឺអាស្រ័យទៅលើចិត្តរបស់យើងតែប៉ុណ្ណោះ ថាធ្វើបាន ឬក៏អត់?

ហេតុនេះហើយសូមណែនាំអំពី វិន័យស្នេហាទាំង ១០ចំណុចដល់អ្នក ដើម្បីឲ្យអ្នកទាំងអស់ បានថែរក្សានូវចំណងស្នេហារបស់អ្នកទាំងពីរបានយូរអង្វែង បើទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។ អានអត្ថបទខាងក្រោមនេះហើយប្រសិនបើអ្នកអាចធ្វើបាននោះ ធានាថាស្នេហារបស់អ្នកច្បាស់ជានៅតែផ្អែមល្ហែម និងស្ថិតស្ថេរយូរអង្វែងជាក់ជាមិនខានឡើយ៖
វិន័យស្នេហាទី១
មិនខឹងដំណាលគ្នាទាំងពីរនាក់ឡើយ ដូចដែលចាស់ៗបុរាណតែងនិយាយថា បើគេក្តៅដូចភ្លើង យើងត្រូវតែត្រជាក់ឱ្យដូចទឹក (តែមិនមែនដូចទឹក និងប្រេងទេណា) ។
វិន័យស្នេហាទី២
មិនស្រែកដាក់គ្នាជាដាច់ខាត (លើកលែងតែពេលភ្លើងឆេះផ្ទះទាន់ហន់)។
វិន័យស្នេហាទី៣
ចូរចាំទុកឱ្យច្បាស់ថា គ្មានអ្នកណាចូលចិត្តពាក្យទិតៀនស្តីបន្ទោសឡើយ តែបើចង់និយាយពីរឿងដែលអ្នកមិនចូលចិត្តឱ្យគេស្តាប់នោះ កុំភ្លេចនិយាយយ៉ាងផ្អែមល្ហែមណា៎ (តែមិនមែននិយាយថា តែៗស្ករៗនោះទេណា៎)។
វិន័យស្នេហាទី៤
មិនរំលឹករឿងដែលទាស់ចិត្តគ្នាពីអតីតកាលឡើយ តែបើចង់និយាយពីរឿងចាស់ៗ ចូរនិយាយតែរឿងផ្អែមល្ហែមរបស់យើង ទាំងពីរទៅល្អជាង (ផ្អែមទៀតហើយ អានិតស្រមោលផង)។
វិន័យស្នេហាទី៥
ធ្វើឱ្យគូស្នេហ៍មានអារម្មណ៏ថា គេជាមនុស្សសំខាន់សម្រាប់អ្នកជានិច្ច (ញឹកញាប់ពេកក៏មិនល្អដែរ វរៗបានចិត្ត ឲ្យគេគិតផងថាយើងក៏សំខាន់សម្រាប់គេដែរខ្លះផង)។

វិន័យស្នេហាទី៦
សន្យានឹងគ្នាថា នឹងមិនខឹងគ្នាឱ្យលើសពីមួយយប់ទេ ព្រោះគឺរូបអ្នកខ្លួនឯងហ្នឹងឯង ដែលគេងមិនលក់នោះ និយាយឱ្យយល់ចិត្តគ្នាវិញល្អជាងបែរខ្នងដាក់គ្នា (ខំទូរសព្ទទៅគេ សង្ឃឹមថាបាននិយាយគ្នា តែបែរជាមិនព្រមលើកទូរសព្ទ បែបហ្នឹងគួរឱ្យ ខឹងអត់?)។
វិន័យស្នេហាទី៧
ជជែកលេងជាមួយគ្នាឱ្យបានច្រើន ព្រោះវានឹងជួយឱ្យស្នេហារវាងអ្នកទាំងពីរកាន់តែយល់ចិត្តយល់ថ្លើមគ្នាខ្លាំងឡើង ចង់និយាយពីរឿងអីក៏បានដែរដែលអ្នកបានជួបបានឃើញ រឿងកន្លែងធ្វើការរបស់អ្នក រឿងសៀវភៅដែលអ្នកទើបតែអានចប់ ជាដើម នោះអ្នកនឹងមានអារម្មណ៍ថា អ្នកនឹងរឹតតែស្និទ្ធស្នាលនឹងគ្នាឡើងមិនខាន (អ៊ូយ...អាពេលស្រឡាញ់គ្នាហ្នឹង មិនបាច់បង្រៀនទេ ជជែកគ្នាបានគ្រប់តែរឿងហ្នឹង!!)។
វិន័យស្នេហាទី៨
បើដឹងខ្លួនថាខុសហើយ ចូរប្រញាប់សុំទោសភ្លាមទៅ មិនបាច់ខ្លាចថាខ្លួនអន់ទេ (អាសុំទោសហ្នឹង បាន! តែអត់ទោសឱ្យវិញ ធ្វើបានអត់?)។
វិន័យស្នេហាទី៩
កុំយល់ច្រឡំថា ការនៅជាមួយគ្នាជាប់រហូត មានន័យពីការយកចិត្តទុកដាក់ចំពោះគ្នាយ៉ាងពិតប្រាកដនោះ ព្រោះការយកចិត្តទុកដាក់គ្នាទៅវិញទៅមក គឺការផ្តល់នូវការចាប់អារម្មណ៍ពេញមួយរយភាគរយពេលដែលនៅជាមួយគ្នា មិនមែនយើង ស្តាប់គេនិយាយ តែភ្នែកសម្លឹងមើលទូរទស្សន៏នោះទេ (ជួយមិនបានទេ! ចង់មកនិយាយចំពេលរឿងភាគកំពុងល្អមើល ឬបាល់ទាត់កំពុងប្រកួតធ្វើអី!!)។
វិន័យស្នេហាទី១០
កុំភ្លេចធ្វើឱ្យគូស្នេហ៍ដឹងថា យើងនៅតែស្រឡាញ់គ្នាជានិច្ច មិនដែលនឿយណាយឡើយ...៕
ប្រភព : TrollKhmerNews
No comments