សាហាវ កែសម្ផស្សធ្វើឲ្យគ្រប់យ៉ាងប្រែប្រួលបាន ពីមនុស្សស្រីមុខអាក្រក់ មកក្លាយជាស្រីស្អាតខ្លាំង!
វៀតណាម៖ ឥទ្ធិពលនៃការកែសម្ផស្ស បានផ្លាស់ប្តូរសម្រស់របស់នារីវ័យក្មេងម្នាក់ ពីមនុស្សស្រីមុខមើលមិនយល់ ក្លាយជាស្រីស្អាតម្នាក់ ក្នុងមួយពព្រិចភ្នែក។
កាលពីថ្មីៗកន្លងទៅនេះ មានគណនីហ្វេសប៊ុករបស់បុរសម្នាក់ បានបង្ហាញនូវរូបថត កាលពីមុន និងរូបបច្ចុប្បន្ន ក្រោយនារីរូបនោះ បានកែសម្ផស្ស ដែលពិតជាខុសគ្នាឆ្ងាយខ្លាំង។
ក្នុងនោះដែរ រូបលោក ក៏បានប្រាប់ពីរឿងរ៉ាវស្នេហា និង មូលហេតុដែលនារីវ័យក្មេងនោះ បានសម្រេចចិត្តកែសម្ផស្សផងដែរ ដែលកាលពីដំបូងឡើយ នាងបានទាក់ទង និងស្រលាញ់ ជាមួយនឹងបុរសម្នាក់ ដែលរូបគេ មិនខ្វល់ពីសម្រស់ខាងក្រៅរបស់នាងនោះទេ ទោះបីជានាង មិនស្អាតដូចនារីដទៃក៏ដោយ។
ប៉ុន្តែដោយសារតែចង់ផ្តល់រង្វាន់ ឲ្យគូស្នេហ៍របស់ខ្លួន នាងក៏បាន ទៅវះកាត់កែសម្ផស្សត្រង់កន្លែងមួយចំនួន នៅលើផ្ទៃមុខរបស់នាង។
ក្រោយពីនាងបានផ្លាស់ប្តូរនូវមុខមាត់រួចមក ក៏បានធ្វើឲ្យគ្រប់គ្នា និងគូស្នេហ៍ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលពិតជាខុសប្លែកខ្លាំង ហើយជាពិសេស នៅពេលនាង បានស្លៀកឈុតសម្លៀកបំពាក់រៀបការទៀត គឺកាន់តែស្រស់ស្អាត ដូចទេពអប្សរ៕
តោះមើល រូបថតពីមុន និង រូបក្រោយកែសម្ផស្សទាំងអស់គ្នា ថាពិតជាខុសគ្នាកម្រិតណា៖












No comments