Header Ads

​ក្រោយ​ផ្អាក​ប្រកួត​ជាមួយ Amir Khan ឥឡូវ Pacquaio រកបាន​ដៃគូ​ត្រូវ​ឡើង​ស​ង្វៀង​បាន​ហើយ គឺធ្វើឡើង​នៅ​ខែកក្កដា

ស្ដេច​ប្រដាល់​ហ្វីលីពីន Manny Pacquaio នឹង​ការពារ​ខ្សែក្រវ៉ាត់​ទម្ងន់​មធ្យម WBO ជាមួយ​កីឡាករ​អូស្ត្រាលី​មិនដែល​ចាញ់ Jeff Horn ក្នុង​ទីក្រុង Brisbane នៅ​ថ្ងៃទី ២ ខែកក្កដា​ខាងមុខ​បន្ទាប់ពី​ការប្រកួត​ជាមួយ​កីឡាករ Amir Khan មិនអាច​កើតឡើង​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​ក្នុងស្រុក​បាន​រាយការណ៍​។​
​    ​ទីប្រឹក្សា​កីឡាករ Pacquaio គឺ​លោក Michael Koncz បាន​និយាយ​នៅក្នុង​ការបញ្ចេញមតិ​មួយ​ដែល​ចេញផ្សាយ​ដោយ​ក្រុមហ៊ុន News Corp យ៉ាង​ដូច្នេះ​ថា "​យើង​មិនអាច​វ៉ៃ​ជាមួយ Amir Khan បានឡើយ​ដោយសារ​បុណ្យ​រ៉ា​ម៉ា​ដាន ដូច្នេះ​យើង​សម្រេច​ថា​នឹង​លើក​ការ​វ៉ៃ​នេះ​ទៅក្នុង​លក្ខខណ្ឌ​បណ្ដោះអាសន្ន​សិន​"​។​
​    ​លោក​បាន​បន្តថា "​យើង​បាន​ចុះ​កុងត្រា​ហើយ​! ដូច្នេះ​យើង​ពិតជា​ពេញចិត្ត​អំពី​ការ​វ៉ៃ​នេះ​។ ប៉ុន្តែ​ម្ដងទៀត​ចំណង់​របស់ខ្ញុំ​គឺ​វ៉ៃ​ជាមួយ Amir Khan ទេ តែ​មិនបាន​ដំណើរការ​។ យើង​មានការ​ប្រកួត​មួយ​នេះ​នៅលើ​តុ ដូច្នេះ​សម្រេច​ថា​យក​វា​តែម្ដង​"៕
ប្រភព  :​ KhmerRead

1

No comments

Powered by Blogger.